កម្ពុជាមិនឲ្យមានកងទ័ព ឬមូលដ្ឋានទ័ពបរទេសលើទឹកដីខ្លួន ដែលនឹងរំលោភលើរដ្ឋធម្មនុញ្ញរបស់ខ្លួននោះទេ … ខ្ញុំក៏ទទួលបាននូវលិខិតរបស់ Mike Pence ដែលជាអនុប្រធានាធិបតីរបស់សហរដ្ឋអាមេរិក បង្ហាញអំពីកង្វល់ទាក់ទងជាមួយនឹងការនឹងវត្តមានមូលដ្ឋានកងទ័ពជើងទឹករបស់ចិននៅពេលខាងមុខនៅកម្ពុជា។ ខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិ ក៏ដូចជាមិត្តភក្តិបរទេសទាំងអស់ថា តើកម្ពុជាមានការចាំបាច់ ដើម្បីនឹងរំលោភនូវរដ្ឋធម្មនុញ្ញរបស់ខ្លួន ឬទេ? រដ្ឋធម្មនុញ្ញរបស់កម្ពុជា បានហាមឃាត់វត្តមានរបស់កងទ័ពបរទេស ឬការមានមូលដ្ឋានយោធាបរទេសនៅក្នុងទឹកដីរបស់ខ្លួន។ កងទ័ពរបស់ខ្លួនក៏ត្រូវបានហាមឃាត់មិនឲ្យចូលរួមនៅក្នុងប្រតិបត្តិការជាមួយប្រទេសណា លើកលែងតែក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ដូចដែលយើងកំពុងស្ថិតនៅប្រទេសលីបង់ ស៊ូដង់ ស៊ូដង់ខាងត្បូង ម៉ាលី និងអាហ្រ្វិកកណ្តាល។ នេះជាចំណុចមួយដែលសូមបញ្ជាក់ទៅកាន់សាធារណជន ទៅកាន់មិត្តភក្តិបរទេស។ ខ្ញុំក៏នឹងតបឆ្លើយលិខិតរបស់អនុប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីបញ្ជាក់អំពីជំហររបស់កម្ពុជា ទាក់ទងទៅនឹងរដ្ឋធម្មនុញ្ញរបស់ខ្លួន ដែលហាមឃាត់នូវវត្តមានកងទ័ព មូលដ្ឋានកងទ័ពបរទេសនៅក្នុងប្រទេសកម្ពុជា មិនថា ជើងគោក ជើងទឹក ឬជើងអាកាសនោះទេ។ តើកម្ពុជាចាំបាច់ត្រូវការកងទ័ពបរទេសលើទឹកដីខ្លួនឬទេ? ចំណុចទី ២ ចោទចេញជាសំណួរថា តើកម្ពុជាត្រូវការកងទ័ពបរទេសនៅលើទឹកដីរបស់ខ្លួនដើម្បីអ្វីទៅ? តើកម្ពុជាត្រូវការច្បាំងជាមួយអ្នកណា? កម្ពុជាមានកម្លាំងគ្រប់គ្រាន់ដើម្បីការពារឯករាជ្យ អធិបតេយ្យភាពរបស់ខ្លួនរួចទៅហើយ មិនមានការចាំបាច់ដើម្បីដាក់កងទ័ពបរទេសមកជំនួយទេ … កម្ពុជា គ្មានការចាំបាច់ដើម្បីនឹងត្រូវការអន្តរាគមន៍ដោយកងទ័ពបរទេសនោះទេ។ តើយើងវាយជាមួយអ្នកណា? វាយជាមួយប្រជាជនខ្លួនឯង(ឬ)? វាយជាមួយថៃ? វាយជាមួយវៀតណាម ឬឡាវ ឬវាយជាមួយប្រទេសណា? នេះជាចំណុចមួយដែលគួរឲ្យងឿងឆ្ងល់ណាស់។ តើគេមានចេតនាចង់ធ្វើអ្វីចំពោះកម្ពុជា? … Continue reading សេចក្តីថ្លែងការណ៍ សម្តេចតេជោ ហ៊ុន សែន ស្តីពី ព័ត៌មានបំផុសថា កម្ពុជាអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេស នៅលើទឹកដីរបស់ខ្លួន
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed